បង្ហាញខ្លួននៅ World Cup ៥លើកជាប់ៗគ្នា Ronaldo គ្មានឱកាសលើកពាននេះ សូម្បីបន្តិច

 (ដូហា)៖ ក្នុងការបង្ហាញខ្លួននៅ World Cup ចំនួន៥លើកជាប់ៗគ្នា តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កីឡាករលំដាប់ពិភពលោក Cristiano Ronaldo គ្មានឱកាសលើកពាននេះ សូម្បីតែបន្តិច។ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ រកបាន ៨គ្រាប់ ក្នុងការប្រកួត ២២លើក នៅព្រឹត្តិការណ៍ World Cup ។


គ្រាប់បាល់ទាំង ៨គ្រាប់ ដែលកីឡាកររូបនេះ រកបាន នៅព្រឹត្តិការណ៍ World Cup រួមមាន៖

* ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ចូលលេងបាន ៦ប្រកួត រកបាន ១គ្រាប់ មិនធ្លាប់បញ្ជូនបាល់ឲ្យគេបញ្ចូលទី បានកាតលឿង១សន្លឹក តែមិនធ្លាប់បានកាតក្រហម

* ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ចូលលេងបាន ៤ប្រកួត រកបាន ១គ្រាប់ បញ្ជូនបាល់ឲ្យគេបញ្ចូលទី ១គ្រាប់ បានកាតលឿង១សន្លឹក តែមិនធ្លាប់បានកាតក្រហម

* ឆ្នាំ២០១៤ នៅប្រេស៉ីល ចូលលេងបាន ៣ប្រកួត រកបាន ១គ្រាប់ ធ្លាប់បញ្ជូនបាល់ឲ្យគេបញ្ជូលទី ១គ្រាប់ មិនទទួលបានកាតលឿង និងកាតក្រហម

* ឆ្នាំ២០១៨ នៅរុស្ស៉ី ចូលលេងបាន ៤ប្រកួត រកបាន៤គ្រាប់ មិនបានបញ្ជូនបាល់ឲ្យគេបញ្ចូលទី បានកាតលឿង ២សន្លឹក តែមិនធ្លាប់បានកាតក្រហម

* ឆ្នាំ២០២២ នៅកាតា ចូលលេងបាន ៥ប្រកួត រកបាន ១គ្រាប់ មិនបានបញ្ជូនបាល់ឲ្យគេបញ្ចូលទី មិនបានកាតលឿង និងក្រហម។

សូមជម្រាបថា ប្រធានក្រុមពាក់លេខ៧ ដែលមានវ័យ ៣៧ឆ្នាំ កំពុងពិចារណារឿងអនាគតរបស់លោកជាមួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ ក្រោយពេលក្តីសុបិនលើកពាន World Cup 2022 នៅប្រទេសកាតាត្រូវបានបញ្ចប់៕








Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម