ខែដំបូង កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិជាង ៣ពាន់លានដុល្លារ

 (ភ្នំពេញ)៖ ១ខែដំបូង ឆ្នាំ២០២៣នេះ ​ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំ ៣ ៤៩០ លានដុល្លារអាមេរិក ថយចុះ ២៨.៨%។ នេះយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅតាមបណ្តាប្រទេសនានា ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ៥៦៧ លានដុល្លារថយចុះ ១៣.៩% និងនាំចូលមកវិញ ក្នុងតម្លៃជាង ១ ៩២២លានដុល្លារ ថយចុះ ៣៧.៥%។ ក្នុងនោះនាំចេញទៅចិនក្នុងតម្លៃជាង ៨១លានដុល្លារ, នាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង ៥៦២លានដុល្លារ, នាំចេញទៅវៀតណាម ប្រមាណ ១៧២លានដុល្លារ និងនាំចេញថៃ ប្រមាណជាង ១០៧លានដុល្លារ។

ការនាំចេញផលិតផលសម្លៀកបំពាក់ ក្នុងរយៈពេលមួយខែនេះ មានតម្លៃជាង ៥០០លានដុល្លារ ថយចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ តែយ៉ាងណាមិញ ការនាំចេញ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី កើនឡើង ១១៤% ពោលគឺនាំចេញក្នុងតម្លៃជាង ២៣២លានដុល្លារ។ បន្លែត្រូវបាននាំចេញក្នុងតម្លៃជាង ៧២លានដុល្លារ កើនឡើង១២.១% , កៅស៊ូ នាំចេញបានប្រមាណ ៥៤លានដុល្លារ កើនឡើង ៥៩.៨% រួមនឹងផលិតផលផ្សេងៗទៀត៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម