Posts

Showing posts from May, 2019

មិនមែនសម័យអាណានិគមអាមេរិក! អាល្លឺម៉ង់រិះគន់សហរដ្ឋអាមេរិក ចំពោះការគំរាមដាក់ទណ្ឌកម្មរឿងរកស៊ីជាមួយរុស្ស៊ី

Image
(អាល្លឺម៉ង់)៖ សមាជិកសភាអាល្លឺម៉ង់ លោក Klaus Erns បានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកសម្រាប់ ការគំរាមដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនអឺរ៉ុបទាំងឡាយណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយអះអាងថា បច្ចុប្បន្នមិនមែនជាសម័យអាណានិគមអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ លោក Klaus Erns ដែលជាប្រធានគណកម្មាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងថាមពលនៃសភាអាល្លឺម៉ង់ ធ្វើការ កត់សម្គាល់បែបនេះបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz និងលោកស្រី Jeanne Shaheen ធ្វើ បទបង្ហាញពីសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុនអឺរ៉ុប ដែលចូលរួមក្នុងគម្រោងកសាងបំពង់ឧស្ម័ន ជាមួយរុស្ស៊ី ជាពិសេសគឺគម្រោងបំពង់ឧស្ម័ន Nord Stream 2 ដែលមានទីក្រុងប៊ែរឡាំងចូលរួមតែម្ដង។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោក Klaus បានលើកឡើងដូច្នេះថា៖«ការគំរាមរបស់សហរដ្ឋអាមេរិកគឺជា រឿងមិនអាចទទួលយកបាន ព្រោះវាមើលទៅហាក់ដូចជាយើងកំពុងស្ថិតនៅក្រោមអាណានិគមអាមេរិក»។ គួរជម្រាបថា កាលពីដើមខែឧសភា កន្លងទៅ អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោក Richard Grenell បានផ្ញើលិខិតមួយដល់បណ្ដាក្រុមហ៊ុនមួយច

ព្រះមហាក្សត្របានយាងនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង

Image
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស២០១៩នេះ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចយាងចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ សូមរំលឹកថា ព្រះមហាក្សត្រខ្មែរ បានយាងចេញពីប្រទេសកម្ពុជាទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅរដ្ឋធានីប៉េកាំង តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕

គោលជំហរចិន៖ «បើអាមេរិកចង់ចរចាយើងនឹងចរចា តែបើអាមេរិកចង់បង្កសង្គ្រាម នោះយើងនឹងប្រយុទ្ធឲ្យដល់ទីបំផុត»

Image
(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានប្រកាសជាថ្មីពីគោលជំហររបស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងសង្រ្គាម ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសទាំងទើបតែដំឡើងពន្ធតម្លៃរាប់ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនក្នុងសប្ដាហ៍នេះ CCTV បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចិនបានបង្ហាញគោលជំហរយ៉ាងច្បាស់ នោះគឺយើងមិនចង់ធ្វើសង្រ្គាមនេះទេ ប៉ុន្តែ យើងក៏មិនខ្លាចនឹងធ្វើសង្រ្គាមនេះដែរ... ពោលគឺបើអ្នកចង់ចរចាយើងនឹងចរចា ហើយបើអ្នកចង់ធ្វើសង្រ្គាម យើងនឹងប្រយុទ្ធរហូតដល់ទីបំផុត»។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើផលិតផល​នាំចូលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ ហើយជាការសងសឹក ទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធមានតម្លៃ ៦០ពាន់លានដុល្លារលើផលិតផល អាមេរិកវិញផងដែរ។ រីឯប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា នឹងជជែកពីរឿងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាឱកាសដែលមេដឹកនាំទាំងពីររូប ចូលរួមកិច្ចប្រជុំកំពូលមហាអំណាចសេដ្ឋកិច្ច G20 ក្នុងប្រទេសជប

ភោជនីយដ្ឋាន​មួយ​នៅ​ឥណ្ឌា ប្រើ​មនុស្សយន្ត​ដើម្បី​បម្រើ​ភ្ញៀវ

Image
(ឥណ្ឌា)៖ ជាទូទៅមិនថានៅប្រទេសណានោះទេ រាល់ភោជ្ជនីយដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ គឺមានសេវាបម្រើដោយមនុស្សផ្ទាល់តែម្តង ដើម្បីទំនាក់ទំនងជាមួយភ្ញៀវ។ តែអ្វីដែលប្លែក និងចាប់អារម្មណ៍ គឺមានភោជនីយដ្ឋានមួយនៅឥណ្ឌា ត្រូវបានគេដឹងថាបានប្រើប្រាស់មនុស្សយន្ត ជំនួសឲ្យមនុស្ស ក្នុងការបម្រើភ្ញៀវ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅភោជនីយដ្ឋានមួយស្ថិតនៅភាគខាងត្បូងទីក្រុង Chennai ប្រទេសឥណ្ឌា បានប្រើប្រាស់ Robots ឬហៅថា មនុស្សយន្ត ដើម្បីបម្រើភ្ញៀវ ដូចជាការលើកម្ហូបជាដើម។ ក្រៅពីចំណុចពិសេសនេះ បើងាកមកតម្លៃវិញ គឺត្រូវបានគេដឹងថាមនុស្សយន្តនីមួយៗ មានតម្លៃរហូតដល់ទៅ ៧,០០០ ដុល្លារអាមេរិកឯណោះ ព្រោះវាមានសមត្ថភាពអាចទំនាក់ទំនង ទទួលរាក់ទាក់ភ្ញៀវ និងប្រើប្រាស់ភាសាអង់គ្លេស និង ភាសាតាម៉ាលបានយ៉ាងល្អ ។ គួរជម្រាប់ថា អ្នកបម្រើដែលជាមនុស្សយន្ត បានទទួលការកម្ម៉ង់ពីភ្ញៀវ និងលើកម្ហូបមកជូនភ្ញៀវដល់តុបានយ៉ាងរលូន ខណៈសកម្មភាពទាំងនេះ គឺបានទទួលការហ្វឹកហាត់ដោយបុគ្គិលនៅភោជនីយដ្ឋាន៕

មកដឹងពី តម្លៃ​គ្រឿង​អលង្ការ​​របស់ ឱក សុគន្ធកញ្ញា ​ពាក់​ក្នុង​ថ្ងៃ​ពិសេស

Image
(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបច្បាស់រួចមកហើយ​ថា នៅថ្ងៃនេះ កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើពិធី​ចូលរោងការ ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុស ថៅកែហង្សមាស ខណៈគេចាប់អារម្មណ៍ឃើញថា ក្នុងការរៀបចំ​កម្មវិធីរៀបការទាំងមូលអស្ចារ្យខ្លាំង ក្នុងស្រទាប់អ្នកសិល្បៈ ក៏ដូចជាមានការអញ្ជើញ សុទ្ធតែភ្ញៀវអ្នកមានមុខអ្នកមាត់ ថ្នាក់មន្ត្រីជាន់ខ្ពស់ផងដែរ។ ជាពិសេសនោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់វត្តមានយ៉ាងខ្ពង់ខ្ពស់ អញ្ជើញចូលរួមពិធីមង្គលការរបស់នាង​។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៅទៀតនោះ គឺឈុតគ្រឿងអលង្ការ ដែលតុបតែងលើខ្លួនកូនក្រមុំ​កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្ត ល្ងាច មិញ និងសម្រាប់ពាក់ពេលព្រឹកថ្ងៃទី១៦នេះ គឺសុទ្ធសឹង​តែជាឈុតត្បូងពេជ្រដ៏ភ្លឺចែងចាំង រីឯតម្លៃវិញ​ខ្ពស់មិនធម្មតា ពោលគឺរាប់ម៉ឺនដុល្លារឯណោះ។ ជាការពិត តាមការបញ្ជាក់ពីម្ចាស់ហាងពេជ្រ សេង ចិន្តា បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញនូវឈុតគ្រឿងអលង្ការ របស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពាក់ក្នុងពិធី ក្រុងពាល

មាស សុខសោភា ទម្លាយ​ពី​ប្រវត្តិ​ដ៏​ជូរចត់​ជាមួយ ឱក សុគន្ធកញ្ញា ខណៈ​មិនបាន​ចូល​ក្នុង​មង្គលការ

Image
(ភ្នំពេញ)៖ ​សិល្បករ-សិល្បការិនីល្បីៗជាច្រើន បានបង្ហាញវត្តមានបន្តបន្ទាប់​ ក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយនោះ។ ស្រាប់តែតារាចម្រៀងរួមអាជីព គឺអ្នកនាង មាស សុខសោភា បានសម្តែងនូវការសោកស្តាយ និងប្រកាសជាសាធារណៈថា ខ្លួនមិនបានចូលរួម ថ្ងៃពិសេសរបស់ឱក សុគន្ធកញ្ញា នោះទេ។ ​តែទោះជាយ៉ាងណា ភ្ជាប់ជាមួយនឹងសារសោកស្តាយ ដែលមិនបានចូលរួមថ្ងៃពិសេសរបស់ ​ឱក សុគន្ធកញ្ញា, មាស សុខសោភា បានរៀបរាប់នូវរឿងរ៉ាវជូរចត់ជាច្រើន ​បានឆ្លងកាត់កន្លងមកជាមួយ ឱក សុគន្ធកញ្ញា តាំងពីនាងចូលដល់ទឹកដីក្រុងភ្នមពេញ ជាលើកដំបូង។ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ មាស សុខសោភា បានសរសេរសារយ៉ាងដូច្នេះថា «ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយដែលមិនបានចូលរួម ក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយ​ប្រសិនបើនាងខ្ញុំយកអារម្មណ៍ ​ក្នុងនាមជាបងស្រីម្នាក់​ដែលមិនបាននិយាយពាក្យជូនពរ ដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គល ដែលមានតែម្តងក្នុងជីវិត។ បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនិងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួម កម្មវិធីអាពាហ៍ពិពាហ៍នេះ»។ អ្នកនាង មាស សុខសោភា បានសរ

ព័ត៌មានលម្អិត៖ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ នៅប្រទេសកម្ពុជា ៣ថ្ងៃនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី

Image
(ភ្នំពេញ)៖ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីរសៀលថ្ងៃទី១៣ ដល់ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏ជាការឆ្លើយតបចំពោះទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសនេប៉ាល់ កាលពីចុងឆ្នាំ២០១៨ ផងដែរ។ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា។ នៅព្រលានយន្តហោះ លោកត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមទាំងឥស្សរជនខ្មែរមួយចំនួនទៀត។ បន្ទាប់ពីនោះលោកបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មុននឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នៅវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ក្នុងវិមានសន្តិភាព។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅសី្តពីការជំរ

អ្នកជំនាញ៖ ចិននឹងបញ្ចេញសន្លឹកបៀធំចុងក្រោយ បើអាមេរិកមិនព្រមបន្ថយដៃក្នុង សង្គ្រាមពាណិជ្ជកម្មទេនោះ

Image
(ម៉ូស្គូ)៖ ក្រុមអ្នកជំនាញជាច្រើនយល់ថា សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងជម្រុញទីក្រុងប៉េកាំងប្រើប្រាស់សន្លឹកបៀធំចុងក្រោយ នោះគឺការគិតគូរឡើងវិញពីសន្តិសុខវិស័យថាមពលរបស់ខ្លួន និងកាត់ បន្ថយការនាំចូលថាមពល ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ ការបង្កើនការនាំចេញថាមពល (ប្រេង និងឧស្ម័ន) គឺជាយុទ្ធសាស្ត្រមួយដ៏សំខាន់ របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្ម ខណៈចិនគឺជាប្រទេសដ៏ធំមួយនៅលើពិភពលោក សម្រាប់ទីផ្សារថាមពលអាមេរិក។ ជាក់ស្ដែងកាលពីឆ្នាំ២០១៨ ការប្រើប្រាស់ថាមពល ជាពិសេសធ្យូងថ្មរបស់ចិនបានកើនដល់ ៤.៦៤ពាន់លានតោន ឬកើនឡើង ៧.៧ដងបើធៀបទៅនឹងឆ្នាំ១៩៧៨។ ចំណែកឯ ការនាំចូលប្រេងឆៅគឺមានរហូតដល់ ៧០ភាគរយ និងឧស្ម័ធម្មជាតិ ៤៣ភាគរយឯណោះ។ ដូច្នេះហើយទើបក្រុមអ្នកជំនាញយល់ថា សហរដ្ឋអាមេរិកគ្មានហេតុផល ត្រូវប្រងើយកន្ដើយ ដ្បិតសង្រ្គាមពាណិជ្ជកម្មមិនមែនត្រឹមតែធ្វើឱ្យចិនខាតបង់តែឯងនោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏ត្រូវរងគ្រោះដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃសប្ដាហ៍មុន ចិនបានសម្រេចចិត្តដំឡើងពន្ធលើ ផលិតផលនាំចូលពីសហរដ្ឋអា