Posts

Showing posts from March, 2018

សម្តេចតេជោ ហ៊ុន សែន បន្តចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១០ ស្តីពីការអភិវឌ្បតំបនត្រីកោណ

Image
Credit: freshnews (វៀតណាម)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម(CLV)លើកទី១០ មួយទៀតដើម្បីពិភាក្សាអំពីការអភិវឌ្បតំបន់ត្រីកោណ ជាមួយនឹងនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម។ នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន មេដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានឈានទៅចេញសេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០ស្តីពីការអភិវឌ្បតំបនត្រីកោណ។ មេដឹកនាំនៃប្រទេសទាំងបី CLV បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង ដែលប្រទេស CLV បានក្លាយជាប្រទេសដែលមានរីកចម្រើនលឿនបំផុតនៅក្នុងអនុតំបន់ និងសមិទ្ធផលដ៏សំខាន់ដែលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប៉ុន្តែទោះបីយ៉ាងណា ប្រទេសទាំងបីនៅតែប្រឈម នឹងបញ្ហាគួរឲ្យកត់សម្គាល់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងបរិយាបន្ន ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំ CLV ដោយបានគូសបញ្ជាក់

សំណុំរឿងឃាតកម្មដ៏កក្រើក​មហាជន! ជនសង្ស័យ៥នាក់ ក្នុងនោះរួមមានស្នងការរងម្នាក់បានបញ្ជូនទៅតុលាការហើយ

Image
Credit: freshnews (ភ្នំពេញ)៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានស្នងការរងខេត្តតាកែវម្នាក់ ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធករណី ឃាតកម្មដ៏កក្រើកសម្លាប់ស្ត្រីស្រស់ស្អាតម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានបញ្ជូនទៅដល់​សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៣៖៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ​ដើម្បីបន្តនីតិវិធី បន្ទាប់ពីបញ្ចប់ការសួរនាំរួចរាល់ហើយនោះ។ ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំជុំករណីស្ត្រីស្រស់ស្អាតម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យ មួយចំនួន។ តែយ៉ាងណាបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយការជជីកសួរនាំករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺថា គឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។ មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានអនុវត្តទម្រង់សេដ្ឋកិច្ចចំនួន៣ ដែលនាំមកនូវកំណើន និងស្ថិរភាព ដល់បច្ចុប្បន្ន

Image
Credit: freshnews (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅចំពោះមុខ មេដឹកនាំប្រទេសនានា និងវិនិយោគិនជាច្រើន កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ថា កម្ពុជាបានអនុវត្តនូវទម្រង់សេដ្ឋកិច្ច ចំនួន៣ចំណុច ដែលនាំមកនូវកំណើន និងស្ថិរភាព រហូតដល់ពេលនេះ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ (6th GMS SUMMIT)​ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់អ្នកសម្របសម្រួលកិច្ចប្រជុំនេះ ចង់ឱ្យសម្តេចចេករំលែកបទពិសោធន៍ និងចំណេះដឹង អំពីការដឹកនាំកម្ពុជា រហូតដល់មានកំណើនសេដ្ឋកិច្ច៧ភាគរយរៀងរាល់ឆ្នាំ។ មុននឹងឆ្លើយទៅនឹងសំណួរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ដើម្បីឱ្យប្រទេសមានស្ថិរភាពនៃកំណើនសេដ្ឋកិច្ចបានលុះត្រាតែរក្សាបាននូវសន្តិភាពជាមុនសិន។ សម្តេចបានបញ្ជាក់ទៀតថា មិនមែនតែកម្ពុជាទេ ប្រទេសណាក៏ត្រូវតែខិតខំថែរក្សាការពារសន្តិភាពដែរ។ នេះជាលក្ខខណ្ឌចាំបាច់ សម្រាប់ប្រទេសនានាលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់កម្ពុជាក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ការពង្រឹងសេដ្ឋកិច្ច គឺឆ្លងកាត់នូវការបត់បែប និងអនុវត្តទម្រង់ចំនួន៣ចំណុច ក្នុង

គ.ជ.ប ប្រកាសឱ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ៧០២នាក់

Image
Credit: freshnews (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជូនដំណឹងដល់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ទូទាំងប្រទេស ត្រូវជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៧០២នាក់ ដើម្បីបម្រើការងារនៅលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ។ សម្រាប់បេក្ខជន ដែលមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សូមអញ្ជើញទៅមើលសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស ការដាក់ពាក្យសុំប្រឡងចូលបម្រើការងារ លក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ ការទទួលពាក្យ ដែលនឹងបិទផ្សាយចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងទីកន្លែងសាធារណៈក្នុងរាជធានី-ខេត្តដែល គធ.ខប បានកំណត់។ ពាក្យសុំប្រឡងចូលបម្រើការងារនេះ នឹងមានចែកជូនដោយឥតគិតថ្លៃនៅតាមលេខាធិការដ្ឋាន​ នៃគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ហើយការចាប់ផ្តើមទទួល

ស្រាយ​​ឲ្យ​អស់​សង្ស័យ ហេតុអ្វីឈីប Apple តែង​ដើរ​លឿន​ជាង​ឈីប​ Qualcomm សឹង​គ្រប់​ជំនាន់​ (មាន​វីដេអូ)

Image
Credit: sabay ប្រិយមិត្ត​ដែល​និយម​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា ប្រាកដ​ជា​ដឹង​ពី​ប្រភេទ​ឈីប​ របស់ iPhone គឺឈីប​ស៊េរី A និង​ ឈីប​របស់ Qualcomm ប្រភេទ Snapdragon ដែល​ភាគ​ច្រើន​បំពាក់​លើ Smartphone ប្រើ Android ដូចជា Samsung, LG និង Sony ជាដើម។ ប៉ុន្តែ​ធ្លាប់​ឆ្ងល់​ទេ​ ហេតុអ្វី​បាន​ជា​ឈីប​របស់​ Apple តែង​តែ​លឿន​ជាង​ឈីប​របស់​ Qualcomm សឹង​គ្រប់​ជំនាន់​ដូច្នេះ? ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ លោក Gary Sims អ្នក​ជំនាញ​ពី AndroidAuthority បាន​ពន្យល់​បង្ហាញ​ដល់​អ្នក​ទស្សនា​ពី​ភាព​ខុស​គ្នា​នៃ​ដំណើរការ​របស់​ឈីប​តាំង​ពី​ការ​ចាប់​ផ្ដើម​ផលិត រហូត​ទាល់​តែ​ឈីប​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាង​ដូច្នេះ​ថា៖ ឈីប​ស៊េរី A​ របស់ Apple បាន​ហក់​ចូល​ប្រឡូក​ក្នុង​បច្ចេកវិទ្យា 64 bits មុន​ ឈីប Snapdragon របស់​ Qualcomm ដល់​ទៅ​១ឆ្នាំ។ ដូច្នេះ​ហើយ Apple នៅ​តែ​មាន​ប្រៀប​ក្នុង​ការ​អភិវឌ្ឍ​លើ​ឈីប​ស៊េរី A ដោយ Qualcomm មិន​ងាយ​នឹង​តាម​ទាន់​ឡើយ។ ឈីប​ស៊េរី A​ របស់ Apple គឺ​ធ្វើ​ឡើង​សម្រាប់​តែ iDevice តែ​ប៉ុណ្ណោះ ដែល​សឹង​តែ​ជា iPhone ទាំង​អស់​ទៅហើយ (មាន​ខ្លះ​បំពាក់​លើ iPod និង ឈីប A8 បំពាក់​លើ HomePod)។ ដូច្នេះ​ហើយ ការស្រាវជ្រាវ

រដ្ឋាភិបាល​ឲ្យ​កាដូ​លើកទឹកចិត្ត​មួយ ដល់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី

Image
Credit: sabay រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី គឺ​អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​មក​តាំង​បង្ហាញ​​ មុន​បង់​ពន្ធ​ជា​ក្រោយ​។ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បានផ្តល់ការ​អនុគ្រោះ​​ដល់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ថ្មី​ គឺ​អាច​​នាំ​ចូល​រថយន្ត​ដោយ​មិន​បាច់​បង់​ពន្ធ​ជា​មុន ដើម្បី​​សិក្សា​ពី​ទីផ្សារ​​​រថយន្ត​របស់​ខ្លួន​។ លោក​ថា ខុស​ពី​ក្រុមហ៊ុន​នាំ​ចូល​ក្រៅ​ផ្លូវការ នៅ​ពេល​ឆ្លងកាត់​ព្រំដែន​​ភ្លាម​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​​ជា​មុន នេះ​​ជា​ការ​លើក​ទឹកចិត្ត​ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​​នានា អាច​សិក្សា​ពី​ទីផ្សារ​និង​តម្រូវការ​អ្នក​ប្រើប្រាស់​​ឲ្យ​បាន​ច្បាស់លាស់​ មុន​សម្រេច​នាំ​ចូល​ជា​ផ្លូវការ។

ចិន​នឹង​ប្រើ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរ​តាម​សារ​ SMS

Image
Credit: sabay មន្ត្រី​នៅ​ក្នុង​ទីក្រុង Changzhou ប្រទេស​​ចិន ​​គ្រោង​នឹង​​ Upgrade ប្រព័ន្ធ​ប្រើ​បច្ចេកវិទ្យា​ AI និង ​បច្ចេកវិទ្យា​​ចំណាំ​ផ្ទៃ​មុខ​ដែល​កំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ដើម្បី​ចាត់​ការ​អ្នក​ថ្មើរ​ជើង​​ដែល​ល្មើស​ច្បាប់។ រូបភាព និង​ ឈ្មោះ​ ​អ្នក​ដែល​ល្មើស​ច្បាប់​នឹង​ត្រូវ​បង្ហាញ​លើ​ផ្ទាំង​ LED ដែល​ដាក់​​នៅ​​ផ្លូវ​ឆ្លង​ផង​ដែរ។ បន្ថែម​ពី​នេះ​ក្រុម​​មន្ត្រី​ក៏​នឹង​បង្កើត​វិបសាយ​មួយ​​ដើម្បី​បង្ហាញ​រូបភាព​ និង ព័ត៌មាន​អំពី​អ្នក​ថ្មើរ​ជើង​ដែល​ល្មើស​ច្បាប់​ទៀត​ផង។ បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន​ AI របស់​ចិន​ឈ្មោះ​ Intellifusion ដែល​ជា​អ្នក​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​ កំពុង​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ និង​បណ្ដាញ​ទំនាក់ទំនង​​ដូច​ជា​ WeChat និង Sina Weibo ដើម្បី​អាច​ផ្ញើ​សារ​​ទៅ​កាន់​អ្នក​ល្មើស​ច្បាប់​​ភ្លាមៗ​ ​ក្រោយ​​ពី​ពួក​គេ​ត្រូវ​បាន​ប្រព័ន្ធ​ចាប់​បាន។​​ ​​​សារ​ដែល​ផ្ញើ​ទៅ​អ្នក​ល្មើស​ច្បាប់​​នឹង​មាន​​ជា​ការ​ព្រមាន រួម​ជា​មួយ​នឹង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពិន័យ​ផង​ដែរ។ យ៉ាងណាក្ដី​គេ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ប្រព័ន្ធ​ផ្ញើ​សារ​នេះ​នឹង​ដំណើរ​ការ​នៅ​ពេល​ណា​នោះ៕

ឆ្នេរមួយ​កន្លែង​ក្នុងខេត្ត​កែប កំពុងលាក់​ខ្លួនពី​ភ្នែក​ទេសចរ

Image
Credit: sabay ថ្វីត្បិត​កែប ជាខេត្ត​តូច​ក៏ពិត​មាន ខេត្ត​ជាប់​សមុទ្រមួយនេះ​មាន​ទាំងព្រៃភ្នំ សមុទ្រ ឆ្នេរខ្សាច់ និង​កោះ​ខ្លះ​ទៀត​ផង។ ​អ្នក​ទេសចរ​ទំនង​ជា​បាន​ស្គាល់​ច្រើន​ពី​ឆ្នេរ​ខ្សាច់ស​ តែ​ប្រហែលជា​មិន​សូវ​ស្គាល់​ឆ្នេរ​ខ្សាច់ពណ៌ត្នោត​ដែលមាន​ប្រ​វែង​ជាងមួយ​គីឡូម៉ែត្រមួួយនេះទេ។ ឆ្នេរ​នេះ​មានទីតាំងស្ថិត​នៅ​ក្នុងឃុំ​អង្កោល ស្រុកដំណាក់​ចង្អើរ​ មាន​ចម្ងាយ​ប្រហែល១២គីឡូម៉ែត្រ​ពីទីរួមខេត្ត​កែប។ ទោះយ៉ាង​ណា​ឆ្នេរ​មួយនេះ​មិន​សូវមាន​អ្នក​ទៅ​លេង​ប៉ុន្មានទេ អ្នកដែល​ទៅ​ភាគ​ច្រើន​ជា​អ្នក​នេសាទ។ (រូបភាព៖ ឈិត ធារ៉ាត់) បើតាម​​ប្រជាសហគមន៍នៅ​នៅ​តំបន់​ឆ្នេរនេះ ក្នុង​មួយ​ថ្ងៃៗ​អ្នកនេសាទ​តែង​យក​ទូក​មក​ចត​នៅ​នឹង​ឆ្នេរ​ ហើយ​នាំយក​ទាំង​សំរាម ​សំបក​សិប្បី​សត្វស្រួចៗ ​មកចាក់​ចោល​នៅ​លើ​ខ្សាច់ ​បណ្ដាល​ឲ្យមាន​ក្លិនស្អុយ​ និង​បង្កឲ្យ​មាន​របួស​ដល់​អ្នក​ចុះងូត​ទឹក​សមុទ្រផង។ លោក មាស វ៉ា ប្រ​ធានសហគមន៍​​​​នៅ​ឆ្នេរ​នោះ​ឲ្យដឹងថា​ ដោយ​សារ​ប្រ​ជា​នេសាទខ្លះ​មិន​សូវចូល​រួម​ថែរក្សា​ឆ្នេរ ធ្វើ​ឲ្យ​ឆ្នេរ​មិន​សូវ​ស្អាត។ លោក​ថា​ដោយ​សារកង្វះការចូល​រួមពី​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​​ផង និងអ្នក​នេសាទខ្លះផង ទើប​បាន​ជា​ក្រុម​របស់​លោក​មិន​អា

លោក ហ៊ុន ម៉ាណែត៖ យើងកុំខ្វល់អ្នកនិយាយ អ្នករិះគន់ រាជរដ្ឋាភិបាលអាក្រក់ ផ្ទុយទៅវិញរាជរដ្ឋាភិបាលគិតតែរឿងរកជំនួយ និងអ្នកវិនិយោគ​មកជួយកសាងប្រទេស

Image
Credit: freshnews (កំពង់ចាម)៖ ថ្លែងចេញពីខេត្តកំពង់ចាម ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវឧបដ្ឋានសាលា កុដិ ខ្លោងទ្វារ និងសមិទ្ធផលនានាក្នុងវត្តពោធិមង្គល ស្ថិតក្នុងភូមិវត្ត ឃុំព្រះឃ្លាំង ស្រុកស្ទឹកត្រង់ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា កុំខ្វល់អ្នកនិយាយ អ្នករិះគន់ថា រដ្ឋាភិបាលអាក្រក់ គឺរដ្ឋាភិបាលគិតតែរឿងរកជំនួយ និងអ្នកវិនិយោគមកជួយប្រជាជន​កសាង និងអភិវឌ្ឍន៍ប្រទេស។ ក្នុងពិធីនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ​កន្លងមកមានអតីតគណបក្សប្រឆាំង បានលើកឡើងថា រដ្ឋាភិបាលបានតែកៀបសង្កត់ប្រជាជន ក្នុងប្រទេសឲ្យគាំទ្រ ហើយប្រជាពលរដ្ឋនៅក្រៅប្រទេសស្អប់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែនាពេលថ្មីៗនេះ សម្ដេច​​បានអញ្ជើញទៅកាន់ប្រទេសអូស្រ្តាលី ដែលមានអ្នកគាំទ្រ និងទទួលស្វាគមន៍​សម្ដេច​យ៉ាងច្រើនកុះករពោពេញទៅដោយភាពស្និតស្នាលបំផុត។​ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺព្យាយាមស្វែងរកអ្នកវិនិយោគ មកជួយក្នុងការអភិវឌ្ឍប្រជាជាតិរបស់យើ​ង ឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស ដែលផ្ទុយពីអ្នកនយោបាយប្រឆាំងមួយចំនួន ដែលតែងតែរត់ទៅក

នៅរសៀលថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ​​អញ្ជើញប្រកាសលោក អ៊ូច ភា ចូលកាន់តំណែងជាអភិបាលខេត្តតាកែវថ្មី ជំនួសលោក ឡាយ វណ្ណៈ​

Image
Credit: freshnews (តាកែវ)៖ សម្តេចក្រឡាហោ ស​ ខេង ឧបនាយករដ្ឋម​ន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញទៅប្រកាសលោក អ៊ូច ភា ជាអភិបាលខេត្តតាកែវថ្មី ជំនួសលោក ឡាយ វណ្ណៈ ដែលត្រូវប្រមុខរដ្ឋស្តីទីសម្តេចវិបុសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យផ្ទេរឲ្យទៅបម្រើការងារ នៅទីស្តីក្រសួងមហាផ្ទៃវិញ។ សូមបញ្ជាក់ថា បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានសម្រេចផ្ទេរលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចាស់ ឲ្យទៅបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយដាក់ជំនួសលោក អ៊ូច ភា អភិបាលរងខេត្ត ឲ្យទៅជាអភិបាលខេត្ត៕