Posts

Showing posts from December, 2022

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេភាគីរវាង គ.ជ.ប ជាមួយប្រតិភូគណបក្សខ្មែររួបរួមជាតិ

Image
  (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេរភាគីរវាង គ.ជ.ប និងប្រតិភូគណបក្សខ្មែររួបរួមជាតិ។  ជំនួបពិភាក្សានេះភាគី គ.ជ.ប ដឹកនាំដោយលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន៦រូប ចំណែកភាគីខាងគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក ហង្ស ពុទ្ធា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូគណបក្សខ្មែររួបរួមជាតិ និងរីករាយទទួលយកអនុសាសន៍ដែលគណបក្សនឹងលើកឡើងត្រង់ទៅត្រង់មកក្នុងជំនួបនោះ។ ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរចំនួន ៣ចំណុច រួមមាន៖ ទី១៖ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប។ ទី២៖ សូមឱ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត

លោក ហ៊ុន ម៉ានី និងលោក ទៀ សីហា បើកកិច្ចប្រជុំត្រៀមរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប

Image
  (សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនចូលរួមផងដែរ។ នាឱកាសនោះដែរ លោក ទៀ សីហា បានលើកឡើងថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» អាជ្ញាធរខេត្តនាពេលនេះ ក្នុងការត្រួតពិនិត្យទៅលើរាល់គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត២០២៣ ឱ្យដំណើរការទៅទទួលដោយជោគជ័យ។ លោក ទៀ សីហា បានបន្តថា «កិច្ចការទាំងនេះ យើងបានទទួលបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផងដែរ»។ លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីប្រទេសយើងមានភាពធូស្រាលពីជំងឺកូវីដ១៩ និងការបើ

ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ សរុប១៨គ្រឿង ចូលតំបន់ការពារអាកាសរបស់តៃវ៉ាន់

Image
  (តៃប៉ិ)៖ ទីក្រុងតៃប៉ិបានឱ្យដឹងនៅថ្ងៃអង្គារនេះ ចិនបានចល័តយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរច្រើនមិនធ្លាប់មាន គឺរហូតដល់ ១៨គ្រឿងចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់តៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្ត​ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា យន្តហោះយោធាចិនសរុបចំនួន២១គ្រឿង បានហោះចូលមកកាន់ភាគនិរតីនៃតំបន់ ADIZ របស់ខ្លួន កំលុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយក្នុងនោះរួមមានទាំងយន្តហោះ ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរធុន H-6 ចំនួន១៨គ្រឿង។ វាជាការចល័តយន្តហោះ H-6 ចំនួនច្រើនបំផុតក្នុងរយៈពេល១ថ្ងៃ គិតចាប់តាំងពីទីក្រុងតៃប៉ិ ចាប់ផ្តើមបញ្ចេញ​ទិន្នន័យប្រចាំថ្ងៃស្តីពីបញ្ហានេះ កាលពីខែកញ្ញា ឆ្នាំ២០២០មក។ យន្តហោះ H-6 គឺជាយន្តហោះទម្លាក់គ្រាប់បែកស្នូលរបស់យោធាចិន។ ជាធម្មតា ចិនកម្រនឹងបញ្ជូនយន្តហោះ H-6 លើស៥គ្រឿង ក្នុងរយៈពេល១ថ្ងៃណាស់ ប៉ុន្តែវាបានកើន​ឡើងគួរឱ្យកត់សម្គាល់ នៅមួយរយៈចុងក្រោយនេះ។ ពេញមួយខែវិច្ឆិកាកន្លងទៅ ចិនបានបញ្ជូនយន្តហោះ H-6 សរុប២១គ្រឿងឱ្យហោះចូលតំបន់ ADIZ របស់តៃវ៉ាន់។ រីឯសម្រាប់ខែធ្នូនេះវ

ហេតុអ្វីបានជាទាហានឥណ្ឌា និងចិនតែងប្រឈមមុខដាក់គ្នាតាមបន្ទាត់ខ្សែព្រំដែន?

Image
  (ញូដេលី)៖ ទាហានឥណ្ឌា និងទាហានចិន បានប្រឈមមុខដាក់គ្នាសាជាថ្មីក្នុងជម្លោះមួយ តាមបណ្តោយព្រំប្រទល់ដែននៃភ្នំ Himalayas ហិម៉ាល័យ ដោយធ្វើឱ្យមានមនុស្សរងរបួសខ្លះទាំងសងខាង។ ការប្រឈមមុខដាក់គ្នាជាមួយការប្រើអំពើហិង្សាទៅវិញទៅមកនេះ មិនមែនទើបជាលើកទី១ នោះទេ។ តើហេតុអ្វីបានជាទាហាននៃប្រទេសទាំង២តែងតែប្រឈមមុខដាក់គ្នាយ៉ាងនេះ? សេចក្តីរាយការណ៍អាអេហ្វប៉េ បានបញ្ជាក់ថា ជម្លោះប្រឈមមុខដាក់គ្នានេះបានកើតឡើងសាជាថ្មីកាលពីសប្តាហ៍មុន ក្រោយការធ្លាប់ប៉ះទង្គិចគ្នាចុងក្រោយមួយក្នុងហេតុការណ៍មួយ កាលពីខែមិថុនា ឆ្នាំ២០២០ ដែលកាលនោះមានទាហានឥណ្ឌា ២០នាក់បានស្លាប់ និងមានទាហានចិន ៤នាក់បានបាត់បង់ជីវិត។ ទំនាក់ទំនងរវាងចិន និងឥណ្ឌា ដែលជាប្រទេសមហាអំណាចនុយក្លេអ៊ែរក្នុងទ្វីបអាស៊ីនេះ មិនសូវមានរូបភាពល្អប្រសើរដាក់គ្នានោះឡើយ ចាប់តាំងពីមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែននោះមក។ *តើប្រទេសចិន និងឥណ្ឌា ជាប្រទេសនៃមិត្តភាពរវាងគ្នាដែរឬទេ? ប្រទេសចិន និងឥណ្ឌា គឺជាប្រទេសដែលមានព្រំដែនរួមគ្នា ប្រវែង៣,៤៨៨គីឡូម៉ែត្រ ប៉ុន្តែព្រំដែននៃប្រទេសទាំង២ មិនទាន់ក្លាយជាព្រំដែនសន្តិភាពរវាងគ្នានិងគ្នានោះឡើយ បើទោះបីមានរូបភាពថ្នាក់ដឹកនាំនយោបាយកំពូលរវាងប្រទេសទាំង២ ធ

កិច្ចប្រជុំប្រចំាឆ្នាំធំបំផុត Huawei Ecosystem Summit ​ Cambodia 2022 ​​ពិភាក្សាសំខាន់ផ្តោតលើសក្តានុពលសម្រាប់ឌីជីថលកម្ពុជា

Image
  ​(ភ្នំពេញ)៖ ក្រុមហ៊ុន HUAWEI ប្រចាំ​កម្ពុជាបានប្រារព្ធនូវកិច្ចប្រជុំធំបំផុតប្រចាំឆ្នាំ ដែលមានឈ្មោះថា Huawei Ecosystem Summit ​Cambodia នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ HYATT Regency ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងប្រមូលផ្តុំ និង បង្រួបបង្រួម សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ស្ថាប័ន្ថពាក់ព័ន្ធ អ្នកផ្តល់មាតិកា ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីស្វែងរកឱកាសថ្មីៗ និងផ្តល់នូវសិទ្ធិអំណាចដល់ការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ​ រៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងនោះក៏មានការចូលរួមពីស្ថាប័នរដ្ឋពាក់ព័ន្ធដូចជា វិស័យឯកជន សាកលវិទ្យាល័យផ្តោតលើបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ អ្នកអភិវឌ្ឍកម្មវិធីមកពីជាង ២០០ក្រុមហ៊ុន ដែលមានតួនាទីជាចម្បងក្នុងការជម្រុញ និង មានសក្តានុពលក្នុងវិស័យឌីជីថល។ ​ព្រឹត្តិការណ៍នេះ បានផ្តោតលើអត្ថប្រយោជន៍របស់ HMS Ecosystem សម្រាប់ឲ្យឧស្សាហកម្ម ឬ អាជីវកម្មប្រើប្រាស់លើប្រព័ន្ធឌីជីថលជាមួយនឹងការចាប់ផ្តើមដំណោះស្រាយថ្មីនៃ HMS Core និងបង្ហាញពីការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្ម ឬ

ក្រោយទទួលបានផ្ទះថ្មី តម្លៃ២ម៉ឺនដុល្លារ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន, សឿ សុធារ៉ា អះអាងថា នឹងចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ

Image
  (ភ្នំពេញ)៖ ដោយក្ដីអាណិតអាសូរដល់តារាសម្ដែង សឿ សុធារ៉ា និងកូនៗ របស់នាងទាំងពីរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានសម្រេចចិត្តទិញផ្ទះមួយខ្នងស្ថិតនៅក្នុងបុរី ម៉ន ដានី ប្រគល់ឲ្យតារាសម្ដែង សឿ សុធារ៉ា បន្ទាប់ពីបានមើលឃើញពីស្ថានភាពសុខភាព និងជីវភាពរបស់នាងបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាដុនដាបគ្មានអ្វីជាទីពឹង និងដើម្បីមានទ្រនំកក់ក្ដៅមួយអាចរស់នៅជួបជុំកូនៗទាំងពីររបស់នាង បានបន្តទៀត។ យ៉ាងណាមិញ បន្ទាប់ពីទទួលបាននូវទ្រនំថ្មី ពីលោករដ្ឋមន្រ្តីក្រសួងព័ត៌មានរួចមក តារាសម្ដែង សឿ សុធារ៉ា បានអះអាងថា រូបនាង និងកូនស្រីនឹងចូលប្រឡូកក្នុងការងារសិល្បៈឲ្យពេញទំហឹងឡើងវិញ ដើម្បីបម្រើដល់អារម្មណ៍របស់មហាជន ដែលតែងតែគាំទ្រដល់ការសម្ដែងរបស់នាង។ អតីតតារាសម្ដែង សឿ សុធារ៉ា បានថ្លែងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់នាងថា «នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ និងលោកជំទាវ ​«លោកពុក លោកម៉ែ» ដែលបានផ្តល់ជំរកឲ្យនាងខ្ញុំ និងកូនៗឲ្យបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ ២០០០០ដុល្លារ ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំ​ និងកូនៗ និងខិតខំបំរើដល់សិល្

បង្ហាញខ្លួននៅ World Cup ៥លើកជាប់ៗគ្នា Ronaldo គ្មានឱកាសលើកពាននេះ សូម្បីបន្តិច

Image
  (ដូហា)៖ ក្នុងការបង្ហាញខ្លួននៅ World Cup ចំនួន៥លើកជាប់ៗគ្នា តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កីឡាករលំដាប់ពិភពលោក Cristiano Ronaldo គ្មានឱកាសលើកពាននេះ សូម្បីតែបន្តិច។ ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិព័រទុយហ្គាល់ រកបាន ៨គ្រាប់ ក្នុងការប្រកួត ២២លើក នៅព្រឹត្តិការណ៍ World Cup ។ គ្រាប់បាល់ទាំង ៨គ្រាប់ ដែលកីឡាកររូបនេះ រកបាន នៅព្រឹត្តិការណ៍ World Cup រួមមាន៖ * ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ចូលលេងបាន ៦ប្រកួត រកបាន ១គ្រាប់ មិនធ្លាប់បញ្ជូនបាល់ឲ្យគេបញ្ចូលទី បានកាតលឿង១សន្លឹក តែមិនធ្លាប់បានកាតក្រហម * ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ចូលលេងបាន ៤ប្រកួត រកបាន ១គ្រាប់ បញ្ជូនបាល់ឲ្យគេបញ្ចូលទី ១គ្រាប់ បានកាតលឿង១សន្លឹក តែមិនធ្លាប់បានកាតក្រហម * ឆ្នាំ២០១៤ នៅប្រេស៉ីល ចូលលេងបាន ៣ប្រកួត រកបាន ១គ្រាប់ ធ្លាប់បញ្ជូនបាល់ឲ្យគេបញ្ជូលទី ១គ្រាប់ មិនទទួលបានកាតលឿង និងកាតក្រហម * ឆ្នាំ២០១៨ នៅរុស្ស៉ី ចូលលេងបាន ៤ប្រកួត រកបាន៤គ្រាប់ មិនបានបញ្ជូនបាល់ឲ្យគេបញ្ចូលទី បានកាតលឿង ២សន្លឹក តែមិនធ្លាប់បានកាតក្រហម * ឆ្នាំ២០២២ នៅកាតា ចូលលេងបាន ៥ប្រកួត រកបាន ១គ្រាប់ មិនបានបញ្ជូនបាល់ឲ្យគេបញ្ចូលទី មិនបានកាតលឿង និងក្រហម។ សូមជម្រាបថា ប្រធានក្រុមពាក់លេខ៧ ដែលមានវ័យ

លោក Elon Musk បាននិយាយថា Twitter នឹងបន្ថែមសមត្ថភាពបង្ហោះសារជាអក្សរបានដល់៤,០០០តួរអក្សរឯណោះ

Image
  (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងបណ្តាញផ្សព្វផ្សាយសង្គម Twitter នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះសារជាអក្សរនៅលើ Twitter បានវែងជាងមុន។ ពោលគឺ បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ថា Twitter នឹងបង្កើនដែនកំណត់តួរអក្សរ «Character Limit» របស់ខ្លួនពី ២៨០ រហូតដល់ ៤,០០០តួរអក្សរឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន MacRumors នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ តាមរយៈការឆ្លើយតបនៅលើ Twitter ថាតើពាក្យចចាមអារ៉ាមដែលថា Twitter គ្រោងដាក់ចេញមុខងារបង្កើនតួរអក្សររហូតដល់ ៤,០០០តួរនោះជាការពិតដែរឬទេ? លោក Elon Musk បានឆ្លើយតបភ្លាមៗថា «បាទ»។ តែយ៉ាងណាជុំវិញការឆ្លើយតបរបស់ Musk នៅមិនទាន់មានរបាយការណ៍បញ្ជាក់លម្អិតណាមួយនោះទេ។ គួរបញ្ជាក់ដែរថា Twitter ដើមឡើយអ្នកប្រើប្រាស់អាចបង្ហោះជាអក្សរឬហៅថា Character Limit ត្រឹមតែ ១៤០តួរអក្សរតែប៉ុណ្ណោះ តែក្រោយមកគិតត្រឹមឆ្នាំ២០១៧ Twitter បានដំឡើងដល់ ២៨០តួរអក្សរបច្ចប្បន្ននេះ។ ដូច្នេះនេះទំនងជាដំណឹងល្អមួយដល់អ្នកនិយមប្រើប្រាស់ Twitter នឹងអាចសរសេរជាអត្ថបទបង្ហោះនៅ Twitter បានវែងជាងមុនដូចទៅនឹងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗផងដែរ៕